Posts

ផ្ការាក់

Image
ផ្ការាក់   នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត អត្តន័យនៃពាក្យ “ រាក់ ” (នាមសព្ទ) ជាឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ - សប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស , មាន២ប្រភេទគឺ រាក់ស ផ្កាសម្បុរ - ស , រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ ; ផ្ការាក់ទាំង ២យ៉ាងនេះមានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាផួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ (ថ្វាយបង្គំងារ )។ បើយើងក្រឡេកមើលបច្ចុប្បន្នកាល ប្រជាជនយើងភាគច្រើនមិនសូវស្គាល់ផ្ការាក់ និងរបៀបប្រើប្រាស់របស់វាឡើយ ព្រោះប្រជាជនខ្មែរយើងនិយមប្រើប្រាស់ផ្កាម្លិះមកធ្វើជាគ្រឿងតុបតែង និង គ្រឿងដង្វាយ  ហើយក៏ងាយស្រួលស្វែងរកតាមទីផ្សារផងដែរ។ ប៉ុន្តែកាលជំនាន់មុន ចាស់ៗច្រើនប្រើប្រាស់ផ្ការាក់ ឬហៅថាផ្កាស្នេហ៍ (ជាពិសេសក្មេងជំនាន់ហ្លួងស៊ីសុវត្ថិ)  ដែលប្រជាជនខ្មែរក្នុងសម័យនោះនិយមប្រើក្នុងការតុបតែងជាគ្រឿងសក្ការៈបូជាមានបាយសី ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា (ក្រោយមកគេនិយមប្រើជាគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសម្រាប់លម្អតាមបង្អួច ទ្វារ និងនៅក្នុងប្រាសាទ ព្រមទាំងមានតុបតែងជាក្បាច់ផ្សេងៗ។ ដោយស...