អំពីខ្ញុំ
សួស្តីសុភាពបុរស សុភាពនារីដែលចូលចិត្តអានប្លុកទាំងអស់គ្នា!
សូមណែនាំខ្លួនបន្តិចសិនណា។
ខ្ញុំឈ្មោះ ស៊ីវ រតនា
ធ្លាប់ជានិស្សិតស្រីម្នាក់ដែលបានបញ្ចប់បរិញ្ញាប័ត្រ ផ្នែកតុបតែងលម្អនៃស្ថាបត្យកម្ម
ដែលជាភាសាអង់គ្លេសហៅថា Interior
Design នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីខែតុលា ឆ្នាំ២០១៩
ហើយបច្ចុប្បន្ននេះ ខ្ញុំកំពុងតែធ្វើការនៅក្រុមហ៊ុនធ្វើគ្រឿងសង្ហារឹមមួយកន្លែង។
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពីជំនាញមួយនេះហើយមែនអត់? ព្រោះថា នៅប្រទេសកម្ពុជាយើងគឺកំពុងតែចាប់ផ្តើមពេញនិយម
ប៉ុន្តែអាចនិយាយបានថានៅមិនទាន់រីកចម្រើនខ្លាំងនៅឡើយ។ ទោះជាយ៉ាងណា ក្រោយពីបានសិក្សានៅសាលារចនានេះមក
ខ្ញុំកាន់តែស្រឡាញ់ ចូលចិត្ត និងចង់យល់ដឹងបន្ថែមពីសិល្បៈខ្មែរផងដែរ។ ចំណែកឯក្តីស្រម៉ៃរបស់ខ្ញុំ
នៅថ្ងៃណាមួយ ខ្ញុំនឹងអាចបង្តើតស្នាដៃផ្សេងៗដែលមានរួមបញ្ចូលទម្រង់សិល្បៈខ្មែរនៅលើវិស័យតុបតែងលម្អនេះដើម្បីធ្វើជាអាតូមអភិវឌ្ឍន៍សិល្បៈ
និងសង្គម។ ជាសរុបមក ខ្ញុំមកកាន់ទីនេះក្នុងគោលបំណងអាចចែករំលែកដល់អ្នកទាំងអស់គ្នានូវអ្វីដែលខ្ញុំបានស្វែងរកដែលនិយាយពីផ្នែកណាមួយនៃសិល្បៈខ្មែរមានដូចជាចម្លាក់
គំនូរ របាំ និងអ្វីផ្សេងទៀតជាច្រើន... ហើយសង្ឃឹមថា អ្នកទាំងអស់គ្នាចូលចិត្តអាន
និងគាំទ្រអត្ថបទរបស់ខ្ញុំផងណា។ ប្រហែលទីនេះ
ក៏ជាកន្លែងដែលខ្ញុំអាចចាប់ផ្តើមក្តីស្រម៉ៃ ជាមួយអ្នកទាំងអស់គ្នាផងក៏មិនដឹង។
សូមមេត្តារងចាំបន្តិចណា! ខ្ញុំសន្យានឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។